ព្រះត្រៃបិដក ភាគ ២៥

​កងរំពង១​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​ញុំាង​បរិស័ទ​ឲ្យដឹង​ច្បាស់​ ​ដោយ​ព្រះ​សូរ​សេង​យ៉ាងណា​ ​ព្រះ​សូរ​សេង​របស់​ព្រះ​គោតម​នោះ​ ​ក៏​មិន​ផ្សាយ​ចេញទៅ​ខាងក្រៅ​ ​អំពី​បរិស័ទ​យ៉ាងនោះ​។​ ​ឯ​ពួក​បរិស័ទ​ទាំងនោះ​ ​លុះ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​រមិលមើល​ ​មិនបាន​លះបង់​ ​(​នូវ​សេចក្តី​សរសើរ​អំពី​ធម្មកថា​)​ ​ហើយ​ចៀសចេញ​ទៅ​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​គ្នាយើង​ ​យើង​បានឃើញ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​កំពុង​ស្តេច​ទៅ​ ​យើង​បានឃើញ​ព្រះ​គោតម​ទ្រង់​ឈរ​ ​យើង​បានឃើញ​ព្រះ​គោតម​ ​ទ្រង់​ចូល​ទៅកាន់​ចន្លោះផ្ទះ​ ​យើង​បានឃើញ​ព្រះ​គោតម​គង់​ស្ងៀម​ ​ក្នុង​ចន្លោះផ្ទះ​ ​យើង​បានឃើញ​ព្រះ​គោតម​ ​កំពុង​សោយ​ក្នុង​ចន្លោះផ្ទះ​ ​យើង​បានឃើញ​ព្រះ​គោតម​សោយ​រួចហើយ​ ​ទ្រង់​គង់​ស្ងៀម​ ​យើង​បានឃើញ​ព្រះ​គោតម​សោយ​រួចហើយ​ ​ទ្រង់​អនុមោទនា​ ​យើង​បានឃើញ​ព្រះ​គោតម​ ​ស្តេច​មកកាន់​អារាម​ ​យើង​បានឃើញ​ព្រះ​គោតម​ស្តេច​ទៅកាន់​អារាម​គង់​ស្ងៀម​ ​យើង​បានឃើញ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636872257762537211
ទៅកាន់ទំព័រ៖