ព្រះត្រៃបិដក ភាគ ២៥

​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​(​ព្រោះថា​)​ ​ការប្រព្រឹត្តិ​ត្រូវ​ធម៌​ ​ការប្រព្រឹត្តិ​ស្មើ​ ​ត្រូវតែ​ប្រសើរ​ជាង​ការប្រព្រឹត្តិ​ខុស​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​។​ ​ម្នាល​ធន​ញ្ជា​និ​ ​ការងារ​ទាំងឡាយ​ឯទៀត​ ​ដែល​ត្រូវ​តាម​ធម៌​ ​ប្រកបដោយ​ហេតុ​ ​ដែល​ពួក​មនុស្ស​ ​អាច​ចិញ្ចឹម​ទាសៈ​ ​និង​បុរស​ជា​កម្មករ​បាន​ផង​ ​មិនបាច់​ធ្វើ​ ​នូវ​បាបកម្ម​ផង​ ​អាច​ប្រតិបត្តិ​ ​នូវ​បដិបទា​ ​ជាហេតុ​ឲ្យបាន​បុណ្យ​ផង​ ​មាន​ដែរ​តើ​។​ ​
 [​១០៦​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​មិត្រ​អាមាត្យ​ទាំងឡាយ​ក្តី​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ត្រូវ​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​មិត្រ​អាមាត្យ​ទាំងឡាយ​ក្តី​ ​អំពី​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​មិត្រ​អាមាត្យ​ទាំងឡាយ​ ​អំពើនោះ​ ​មិន​ប្រសើរ​ទេ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ ​ដែល​ប្រព្រឹត្ត​តាម​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​មិត្រ​អាមាត្យ​ទាំងឡាយ​ ​អំពើនោះ​ឯង​ ​ទើបបាន​ឈ្មោះថា​ ​ប្រសើរ​ក្នុង​ហេតុ​នុ៎ះ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​ព្រោះថា​ការប្រព្រឹត្តិ​ត្រូវ​ធម៌​ ​ការប្រព្រឹត្តិ​ស្មើ​ ​ត្រូវតែ​ប្រសើរ​ជាង​ការប្រព្រឹត្តិ​ខុស​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​។​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636872310528625259
ទៅកាន់ទំព័រ៖