ព្រះត្រៃបិដក ភាគ ២៥

​ព្រះ​គោតម​ស្តេច​ទៅកាន់​អារាម​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ប្រាកដ​ដូច្នេះ​ផង​ ​ប្រាដក​ដូច្នេះ​ផង​ ​ក្រៃលែង​ជាង​នោះ​ទៅទៀត​ផង​។​
 [​៧​]​ ​កាលបើ​ឧត្តរ​មាណព​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់​ ​បន្លឺ​នូវ​ឧទានវាចា​ ​អស់​វារៈ៣ដង​ថា​ ​សូម​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​.​.​.​ ​សូម​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​យើង​គប្បី​បាន​ចួប​នឹង​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ក្នុង​កាល​រឿយ​ៗ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​គប្បី​មានក​ថា​សល្លាបៈ​ណាមួយ​។​
 [​៨​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​វិទេហៈ​ ​តាមលំដាប់​ ​ក៏បាន​ដល់​នគរ​មិថិលា​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ ​មឃ​ទេ​វម្ព​វ័ន​ ​(​ព្រៃស្វាយ​ ​របស់​ព្រះរាជា​ ​ព្រះនាម​ ​មឃ​ទេវៈ​)​ ​ជិត​ក្រុង​មិថិលា​នោះ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​មិថិលា​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636872257996090570
ទៅកាន់ទំព័រ៖