ព្រះត្រៃបិដក ភាគ ២៥
ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានបុណ្យ ហើយក្រាបបង្គំទូល តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគដោយត្បូង ដូច្នេះរួច ឯងចូរទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុ តាមពាក្យអញថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុដោយត្បូង ដូច្នេះរួចហើយ ឯងទូលលោកយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះសារីបុត្រមានអាយុ និមន្តទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ អាស្រ័យសេចក្តីអនុគ្រោះ។
[១១៤] បុរសនោះ ក៏ទទួលពាក្យរបស់ធនញ្ជានិព្រាហ្មណ៍ថា បាទអ្នកដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ
ID: 636872311903883919
ទៅកាន់ទំព័រ៖