ព្រះត្រៃបិដក ភាគ ២៥
ចាប់បុរសខ្សោយជាង ត្រង់ដើមដៃទាំងពីរ ហើយឆ្អើររោលកំដៅលើរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីក្តៅ អន្ទះអន្ទែង ក្នុងកាយ របស់ខ្ញុំព្រះករុណា ក៏ហួសប្រមាណ យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនអន់ថយសោះ មានតែចំរើនខ្លាំងឡើង ឥតស្រាកស្រាន្តទេ។
[១១៧] ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច នរកក្តី កំណើតតិរច្ឆានក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន កំណើតតិរច្ឆាន ប្រសើរជាងនរក។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច កំណើតតិរច្ឆានក្តី បិត្តិវិស័យក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន បិត្តិវិស័យ ប្រសើរជាងកំណើតតិរច្ឆាន។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច
ID: 636872312656056941
ទៅកាន់ទំព័រ៖