ព្រះត្រៃបិដក ភាគ ២៥
ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ទៅប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ក៏ជាផ្លូវប្រព្រឹត្តដើម្បីកើតរួមនឹងពួកព្រហ្ម។ ធនញ្ជានិផ្តាំថា បពិត្រព្រះសារីបុត្រដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបថ្វាយបង្គំព្រះបាទាព្រះមានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានបុណ្យដោយត្បូង។
[១១៩] គ្រានោះ ព្រះសារីបុត្រមានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ហើយក៏ចេញទៅ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្រមានអាយុ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល
ID: 636872313404769765
ទៅកាន់ទំព័រ៖