ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើកាលណា​បុគ្គល​មាន​ជាតិ​ល្អ​ទាំងពីរ​ចំណែក​ ​គឺ​ ​ទាំង​ខាង​មាតា​ ​និង​ខាង​បិតា​ ​ប្រសូត​ចាក​គភ៌​ ​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​គូ​ ​នៃ​ជីតា​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​ ​តិះដៀល​ចំអកចំអន់​ដោយ​ការ​ពោល​ដល់​ជាតិ​បាន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​មនុស្ស​ ​ទើប​ឈ្មោះថា​ព្រាហ្មណ៍​។​ ​វា​សេដ្ឋ​មាណព​ ​បាន​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើកាលណា​បុគ្គល​មាន​សីល​ផង​ ​បរិបូណ៌​ដោយ​វត្ត​ផង​ ​ដោយហេតុ​ប៉ុណ្ណេះ​ ​មនុស្ស​ ​ទើប​ឈ្មោះថា​ ​ជា​ព្រាហ្មណ៍​បាន​។​ ​ភារ​ទ្វា​ជ​មាណព​ ​មិន​អាច​ដើម្បី​ពន្យល់​វា​សេដ្ឋ​មាណព​បាន​ ​ចំណែកខាង​វា​សេដ្ឋ​មាណព​ ​ក៏​មិន​អាច​ដើម្បីនឹង​ពន្យល់​ភារ​ទ្វា​ជ​មាណព​បាន​ដែរ​។​
 [​១២២​]​ ​លំដាប់នោះ​ ​វា​សេដ្ឋ​មាណព​ ​និយាយ​នឹង​ភារ​ទ្វា​ជ​មាណព​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដ៏​ចំរើន​ ​ព្រះសមណគោតម​នេះឯង​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​មក​គង់នៅ​ក្នុង​ដងព្រៃ​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​ជិត​ស្រុក​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​កិត្តិសព្ទ​ដ៏​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ល្បី​ឮខ្ចរខ្ចាយ​ ​សុះសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​កិលេស​ហើយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636872314405016976
ទៅកាន់ទំព័រ៖