ព្រះត្រៃបិដក ភាគ ២៥

​ចំណែកខ្ញុំ​ព្រះអង្គ​ពោល​ថា​ ​ព្រោះ​កម្ម​ ​បពិត្រ​ព្រះអង្គ​អ្នកមាន​ចក្ខុ​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាងនេះ​ ​ដោយហេតុ​នោះ​ហើយ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​មិន​អាច​ញុំាង​គ្នានឹងគ្នា​ឲ្យដឹង​បាន​ ​ទើប​នាំគ្នា​មក​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដែល​ប្រាកដ​ថា​ ​ជា​ព្រះសម្ពុទ្ធ​ ​ពួក​ជន​តាំង​អញ្ជលី​កម្ម​ ​ថ្វាយបង្គំ​ ​ចំពោះ​ទៅ​រក​ព្រះចន្ទ​ពេញវង់​ ​យ៉ាងណា​ ​គេ​ក៏​ថ្វាយបង្គំ​ ​ចំពោះ​ព្រះ​គោតម​ក្នុង​លោក​ ​យ៉ាងនោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​សូម​ទូល​សួរ​ព្រះ​គោតម​ ​ដែល​មាន​ដួង​ចក្ខុ​កើតឡើង​ ​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា​ ​បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ​ ​តើ​ព្រោះ​ជាតិ​ ​ឬ​ព្រោះ​កម្ម​ ​ដ្បិត​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​មិន​ស្គាល់​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​ ​ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636872315073065186
ទៅកាន់ទំព័រ៖