ព្រះត្រៃបិដក ភាគ ២៥
ព្រោះជាតិរបស់វា ទីទៃៗពីគ្នា សណ្ឋានដែលសម្រេចអំពីជាតិក្នុងជាតិទាំងនុ៎ះច្រើន ដូចម្តេចមិញ សណ្ឋាន ដែលសម្រេចមកអំពីជាតិ ក្នុងមនុស្សទាំងឡាយ មិនមានច្រើនដូច្នោះទេ ព្រោះមិនបាននិយមដោយសក់ទាំងឡាយ មិនបាននិយមដោយក្បាល មិនបាននិយមដោយត្រចៀកទាំងពីរ មិនបាននិយមដោយភ្នែកទាំងពីរ មិនបាននិយមដោយមាត់ មិនបាននិយមដោយច្រមុះ មិនបាននិយមដោយបបូរមាត់ទាំងពីរ មិនបាននិយមដោយចិញ្ចើមទាំងពីរ មិនបាននិយមដោយ ក មិនបាននិយមដោយស្មាទាំងសងខាង មិនបាននិយមដោយពោះ មិនបាននិយមដោយខ្នង មិនបាននិយមដោយត្រគាក មិនបាននិយមដោយទ្រូង មិនបាននិយមដោយទីចង្អៀត មិនបាននិយមដោយមេថុន មិនបាននិយមដោយដៃទាំងពីរ មិនបាននិយមដោយជើង
ID: 636872315716121967
ទៅកាន់ទំព័រ៖