ព្រះត្រៃបិដក ភាគ ២៥

​ទាំងពីរ​ ​មិនបាន​និយម​ដោយ​ម្រាមដៃ​ទាំង១០​ ​មិនបាន​និយម​ដោយ​ក្រចក​ទាំង១០​ ​មិនបាន​និយម​ដោយ​ស្មង​ទាំងពីរ​ ​មិនបាន​និយម​ដោយ​ភ្លៅ​ទាំងពីរ​ ​មិនបាន​និយម​ដោយ​សម្បុរ​ ​មិនបាន​និយម​ដោយ​សំឡេង​ ​ជាស​ណ្ឋាន​សម្រេច​មក​អំពី​ជាតិ​ ​ដូចជា​ក្នុង​ជាតិ​ពួក​សត្វ​ដទៃ​ក៏ទេ​ ​មួយទៀត​ ​របស់​ដែល​អាស្រ័យ​ចំពោះខ្លួន​ ​ក្នុង​សរីរៈ​របស់​មនុស្ស​ ​នឹង​បាន​ដូច្នោះ​ក៏ទេ​ ​ឯ​ការ​ផ្សេងគ្នា​ ​របស់​មនុស្ស​ទាំងឡាយ​ ​គេ​ហៅ​តាម​ឈ្មោះ​ ​ព្រោះថា​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណាមួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការភ្ជួររាស់​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​អ្នកនោះ​ ​ជា​អ្នក​ភ្ជួរ​រាស់​ ​មិនមែន​ជា​ព្រាហ្មណ៍​ទេ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណា​ ​ចិញ្ចឹមជីវិត​ដោយ​សិប្បៈ​ផ្សេង​ៗ​ ​(​មានការ​ត្បាញ​ជាដើម​)​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636872315889951909
ទៅកាន់ទំព័រ៖