ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​ ​យ៉ាងនេះ​ថា​ ​អ្នកនោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សិប្បៈ​ ​មិនមែន​ព្រាហ្មណ៍​ទេ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណាមួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​ជួញ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​អ្នកនោះ​ ​ជា​ពាណិជ្ជ​ ​មិនមែន​ព្រាហ្មណ៍​ទេ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណាមួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​បំរើ​អ្នកដទៃ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​អ្នកនោះ​ ​ជា​អ្នកបំរើ​គេ​ ​មិនមែន​ព្រាហ្មណ៍​ទេ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណាមួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​លួច​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​អ្នក​នុ៎ះ​ ​ជា​ចោរ​ ​មិនមែន​ព្រាហ្មណ៍​ទេ​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណាមួយ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​កាន់​គ្រឿងសស្ត្រាវុធ​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636872316060311653
ទៅកាន់ទំព័រ៖