ព្រះត្រៃបិដក ភាគ ២៥
            
        
        
            
            
                
                ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាទាហាន មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយនាទីជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាអ្នកបូជា មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ បរិភោគស្រុក ឬដែន ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាព្រះរាជា មិនមែនព្រាហ្មណ៍ទេ មួយទៀត តថាគត មិនបានពោល បុគ្គលដែលកើតអំពីកំណើត ឬកើតអំពីសំណាក់នៃមាតា ថាជាព្រាហ្មណ៍ទេ បុគ្គលនោះ គ្រាន់តែឈ្មោះថា ភោវាទី (អ្នកពោលថា ភោភោ) ព្រោះបុគ្គលនោះឯង នៅមានកង្វល់ គឺកិលេស លុះតែបុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍ 
             
            
         
        
            
                ID: 636872316225581106 
                
            
            
                ទៅកាន់ទំព័រ៖