ព្រះត្រៃបិដក ភាគ ២៥
            
        
        
            
            
                
                បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍ បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង
             
            
         
        
            
                ID: 636872316611493179 
                
            
            
                ទៅកាន់ទំព័រ៖