ព្រះត្រៃបិដក ភាគ ២៥

​ពួក​សត្វ​ ​អ្នក​ដែល​នៅ​មាន​សេចក្តី​តក់ស្លុត​ ​គឺ​តណ្ហា​ ​មាន​សេចក្តី​ខ្ជាប់ខ្ជួន​ ​គឺ​មិន​មាន​តណ្ហា​ ​មិន​សំឡាប់​ដោយខ្លួនឯង​ ​មិន​ប្រើ​អ្នកដទៃ​ឲ្យ​សំឡាប់​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​មិន​ខឹង​ ​ក្នុង​ពួក​សត្វ​ដែល​ខឹង​ ​មាន​សេចក្តី​ត្រជាក់​ ​ទៅលើ​ពួក​សត្វ​ ​ដែល​មាន​អាជ្ញា​ក្នុង​ខ្លួន​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ក្នុង​ពួក​បុគ្គល​ ​ដែល​មាន​សេចក្តី​ប្រកាន់​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​រាគៈ​ ​ទោសៈ​ ​មានះ​ ​និង​សេចក្តី​លុបគុណ​ ​របស់​បុគ្គល​ណា​ ​ជ្រុះចេញ​ហើយ​ ​បីដូច​ជាគ្រាប់​ស្ពៃ​ ​ធ្លាក់​អំពី​ចុង​ ​នៃ​ដែក​ស្រួច​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ពោល​វាចា​ឥត​ទោស​ ​ជា​វា​ចាញុំា​ង​បុគ្គល​ឲ្យ​ស្គាល់​ប្រយោជន៍​ ​ជា​វាចា​ពិត​ ​ទាំង​មិនបាន​ធ្វើ​បុគ្គល​ណាមួយ​ ​ឲ្យ​ចំពាក់​ដោយ​វាចា​ណា​ឡើយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​មិនបាន​បង្អោន​របស់​វែង​ ​ឬ​ខ្លី​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636872316788183285
ទៅកាន់ទំព័រ៖