ព្រះត្រៃបិដក ភាគ ២៥

​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ឥតមាន​មន្ទិល​សៅហ្មង​ ​ជា​បុគ្គល​ស្អាត​ផូរផង់​ ​មិន​ល្អក់​ដោយ​កិលេស​ ​មានតម្រេក​ក្នុង​ភព​អស់ហើយ​ ​ដូច​ព្រះចន្ទ​ប្រាសចាក​មន្ទិល​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ឆ្លងផុត​នូវ​ផ្លូវវៀច​ ​ផ្លូវ​ផុង​ ​ដែល​នាំ​សត្វ​ ​ឲ្យ​អន្ទោល​ទៅ​ ​នាំ​សត្វ​ឲ្យ​វង្វេង​នេះ​ ​បាន​ដល់ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ជា​អ្នក​ដុត​បង់​នូវ​កិលេស​ ​ឥតមាន​តណ្ហា​ ​ឥតមាន​សេចក្តី​សង្ស័យ​ ​ឥតមាន​ប្រកាន់​អ្វី​បន្តិចបន្តួច​ ​ហើយ​បរិនិព្វាន​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​កាម​ទាំងឡាយ​ចេញ​បាន​ ​ហើយ​បួស​ជា​បុគ្គល​មិន​មានផ្ទះ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636872317164554812
ទៅកាន់ទំព័រ៖