ព្រះត្រៃបិដក ភាគ ២៥

តថាគត​ ​ពោល​នូវ​បុគ្គល​ ​ដែល​មាន​កាម​ ​និង​ភព​អស់ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​តណ្ហា​ចេញ​បាន​ ​ហើយ​បួស​ ​ជា​បុគ្គល​មិន​មានផ្ទះ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​ ​ដែល​មាន​កាម​(​១​)​ ​និង​ភព​អស់ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​លះបង់​នូវ​ធម៌​ ​ជា​គ្រឿង​ប្រកប​ ​គឺ​កាមគុណ៥​ ​ជា​របស់​មនុស្ស​ ​និង​ធម៌​ ​ជា​គ្រឿង​ប្រកប​ ​គឺ​កាមគុណ​ ​៥​ ​ជា​របស់​ទិព្វ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​ ​ដែល​ប្រាសចាក​ធម៌​ ​ជា​គ្រឿង​ប្រកប​ទាំងអស់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​លះបង់​នូវ​តម្រេក​ ​(​ក្នុង​កាមគុណ​ ​៥ផង​)​ ​នូវ​សេចក្តី​អផ្សុក​ផង​ ​

​(​១​)​ ​បើជា​តណ្ហា​ ​ទើប​គួរ​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636872317451311214
ទៅកាន់ទំព័រ៖