ព្រះត្រៃបិដក ភាគ ២៥

​លុះដល់​ទី​ជិត​អម្ពវ័ន​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ដែល​មិនបាន​ថ្វាយ​ដំណឹង​ជាមុន​ ​ហើយ​ចូល​ទៅ​ ​ដើម្បី​ជួប​ព្រះសមណគោតម​ ​អំពើ​នេះ​ ​មិន​សមគួរ​ ​ដល់​អាត្មាអញ​ឡើយ​។​ ​លំដាប់នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ហៅ​មាណព​ម្នាក់​មក​ថា​ ​នែ​មាណព​ ​អ្នក​ចូរ​មក​ ​អ្នក​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​សួរ​ព្រះសមណគោតម​ ​អំពី​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័ស​ ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​គ្រប់​ឥរិយាបថ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​សួរ​មក​ព្រះ​គោតម​ដ៏​ចំរើន​ ​អំពី​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័ស​ ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​គ្រប់​ឥរិយាបថ​ ​ដូច្នេះ​ ​រួចហើយ​អ្នក​ចូរ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ជរា​ ​ព្រឹទ្ធា​ ​ចាស់​ ​កន្លង​កាល​វែងឆ្ងាយ​ ​មកដល់​បច្ឆិមវ័យ​ហើយ​ ​មាន​អាយុ១២០ឆ្នាំ​ ​អំពី​កំណើត​ ​ជា​អ្នកចេះ​ចប់​ ​នូវ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​ ​ឈ្មោះ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​ ​ឈ្មោះ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​មាន​គម្ពីរ​ ​ឈ្មោះ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636872258541641773
ទៅកាន់ទំព័រ៖