ព្រះត្រៃបិដក ភាគ ២៥

​ជា​អ្នក​ត្រជាក់ត្រជំ​ ​មិន​មាន​កិលេស​ ​គ្រប​សង្កត់​នូវ​ខន្ធ​លោក​ទាំងអស់​បាន​ ​ជា​អ្នកមាន​ព្យាយាម​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ដោយ​ប្រការ​ទាំងពួង​ ​តថាគត​ ​ពោល​នូវ​បុគ្គល​ ​ដែល​មិន​ចំពាក់​ ​(​ក្នុង​អារម្មណ៍​)​ ​មានដំណើរ​ល្អ​ ​អ្នក​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​ទេវតា​ ​គន្ធ​ព​ ​និង​មនុស្ស​ទាំងឡាយ​ ​មិនដឹង​នូវ​គតិ​របស់​បុគ្គល​ណា​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ដែល​ជា​អ្នកមាន​អាសវៈ​អស់ហើយ​ ​ជា​អរហន្ត​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​មិន​មាន​កង្វល់​ ​គឺ​កិលេស​ ​ក្នុង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ទេ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​ ​ដែល​មិន​មាន​កង្វល់​ ​មិន​មាន​សេចក្តី​ប្រកាន់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ជា​ឧសភៈ​ ​(​អស់​អាច​)​ ​ជា​អ្នក​ប្រសើរ​ ​អ្នកមាន​សេចក្តី​ព្យាយាម​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636872317646532380
ទៅកាន់ទំព័រ៖