ព្រះត្រៃបិដក ភាគ ២៥

​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​អ្នកមាន​ជ័យជំនះ​ ​អ្នក​មិន​មាន​សេចក្តី​ញាប់ញ័រ​ ​(​ដោយ​តណ្ហា​)​ ​អ្នក​លាង​បង់​នូវ​កិលេស​ ​អ្នក​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​បុគ្គល​ណា​ ​ដឹង​នូវ​ខន្ធ​ ​ដែល​ខ្លួន​អាស្រ័យ​នៅ​ ​ក្នុង​ភព​មុន​ផង​ ​ឃើញ​សួគ៌​ ​និង​អបាយ​ផង​ ​ដល់​នូវ​ការ​អស់​ទៅ​ ​នៃជា​តិ​ផង​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​ ​នាម​ ​និង​គោត្រ​ ​ដែលគេ​បាន​កំណត់​តាំង​ទុក​ ​ហៅ​តៗ​គ្នា​មក​ ​ឈ្មោះ​នេះ​ ​គ្រាន់តែ​ជា​វោហារ​ក្នុង​លោក​ ​ដែល​ពួក​ញាតិ​ ​និង​សាលោហិត​ ​បាន​កំណត់​តាំង​ទុក​ ​ក្នុង​កាល​ព្រាហ្មណ៍​កើត​ហើយ​ ​ក្នុង​ទី​នោះ​ៗ​ ​ក៏​កើតជា​ទិដ្ឋិ​ ​ដេក​ត្រាំ​នៅក្នុង​ពួក​ជន​ ​ដែល​មិនដឹង​ ​អស់កាលជាយូរអង្វែង​ ​កាលបើ​ពួក​ជន​ទាំងនោះ​ ​មិនដឹង​ ​ក៏​នាំគ្នា​និយាយ​ថា​ ​បុគ្គល​ជា​ព្រាហ្មណ៍​ព្រោះ​ជាតិ​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636872317843213629
ទៅកាន់ទំព័រ៖