ព្រះត្រៃបិដក ភាគ ២៥
គោតម ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយនេះ ដូចគេផ្ងាររបស់ ដែលផ្កាប់ចុះ ឬដូចជាគេបើកបង្ហាញរបស់ ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត។
ចប់ វាសេដ្ឋសូត្រ ទី៨។
ID: 636872318560714668
ទៅកាន់ទំព័រ៖