ព្រះត្រៃបិដក ភាគ ២៥

​សុភ​សូត្រ​ ​ទី៩​


 [​១២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​សុភ​មាណព​ ​ជា​បុត្រ​ ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​អាស្រ័យ​នៅក្នុង​ ​និវេសន៍​ ​របស់​គហបតី​ម្នាក់​ ​ក្នុង​ក្រុង​សាវត្ថី​ ​ដោយ​កិច្ច​ដែល​ត្រូវ​ធ្វើ​ណា​នីមួយ​។​ ​កាលដែល​សុភ​មាណព​ ​ជា​បុត្រ​របស់​តោ​ទេយ្យ​ព្រាហ្មណ៍​ ​អាស្រ័យ​នៅក្នុង​និវេសន៍​ ​របស់​គហបតី​ណា​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​គហបតី​នោះ​ថា​ ​ម្នាល​គហបតី​ ​ខ្ញុំ​បានឮ​ពាក្យ​នេះ​ថា​ ​ក្រុង​សាវត្ថី​ ​មិន​ស្ងាត់​ចាក​ព្រះអរហន្ត​ទាំងឡាយ​ឡើយ​ ​ក្នុងថ្ងៃនេះ​ ​គួរ​យើង​ទាំងពីរ​នាក់​ ​ចូល​ទៅ​អង្គុយ​ជិត​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ហ្ន៎​។​ ​គហបតី​ ​ឆ្លើយ​ថា​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​នេះ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ចូល​ទៅ​អង្គុយ​ជិត​ ​ព្រះមានព្រះភាគ​នោះ​ចុះ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636872318773276826
ទៅកាន់ទំព័រ៖