ព្រះត្រៃបិដក ភាគ ២៥

 ​[​១២៧​]​ ​លុះ​សុភ​មាណព​ ​ជា​បុត្រ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ទទួលពាក្យ​របស់​គហបតី​នោះ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុភ​មាណព​ ​ជា​បុត្រ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ច្រើន​ ​និយាយ​គ្នា​ ​យ៉ាងនេះ​ថា​ ​គ្រហស្ថ​ ​ទើប​ជា​អ្នក​បំពេញ​នូវ​ហេតុ​ ​គឺ​កុសលធម៌​បាន​ ​ឯ​បព្វជិត​ ​បំពេញ​នូវ​ហេតុ​ ​គឺ​កុសលធម៌​មិនបាន​ឡើយ​ ​ដូច្នេះ​ ​តើ​ក្នុង​សេចក្តី​នេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​នឹង​ទ្រង់​ត្រាស់​ថាដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ក្នុង​សេចក្តី​នេះ​ ​តថាគត​ ​ជា​អ្នកពោល​ញែក​ ​ក្នុង​សេចក្តី​នេះ​ ​តថាគត​ ​មិនបាន​ពោល​ដោយ​ចំណែក​មួយ​ទេ​ ​ម្នាល​មាណព​ ​តថាគត​ ​ពណ៌នា​នូវ​សេចក្តី​ប្រតិបត្តិ​ខុស​ ​របស់​គ្រហស្ថ​ខ្លះ​ ​របស់​បព្វជិត​ខ្លះ​ ​ម្នាល​មាណព​ ​ព្រោះថា​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​តែ​ប្រតិបត្តិ​ខុស​ហើយ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636872318952747091
ទៅកាន់ទំព័រ៖