ព្រះត្រៃបិដក ភាគ ២៥

​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​កាលបើ​មិន​សម្រេច​ ​មានផល​តិច​ក៏​មាន​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​មាន​អធិករណ៍​ច្រើន​ ​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​កាលបើ​បានសម្រេច​ ​មានផល​ច្រើន​ក៏​មាន​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​មិន​សម្រេច​ ​បានផល​តិច​ក៏​មាន​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​បានសម្រេច​ ​បានផល​ច្រើន​ក៏​មាន​។​
 ​[​១២៩​]​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​មាន​អធិករណ៍​ច្រើន​ ​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​កាលបើ​មិន​សម្រេច​ ​បានផល​តិច​ក៏​មាន​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​នៃ​ការងារ​ ​គឺ​ការភ្ជួររាស់​ ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​មាន​អធិករណ៍​ច្រើន​ ​មាន​សេចក្តី​ប្រុងប្រៀប​ច្រើន​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636872319355890149
ទៅកាន់ទំព័រ៖