ព្រះត្រៃបិដក ភាគ ២៥
កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួររាស់នេះឯង មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន។
ID: 636872319530180118
ទៅកាន់ទំព័រ៖