ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​មាណព​ ​ហេតុ​ជាទី​តាំង​ ​នៃ​បព្វជ្ជាកម្ម​ ​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​ ​ដូច​ហេតុ​ជាទី​តាំង​ ​នៃ​ពាណិជ្ជកម្ម​ ​ដែល​មាន​សេចក្តី​ត្រូវការ​តិច​ ​មាន​កិច្ច​តិច​ ​មាន​អធិករណ៍​តិច​ ​មាន​សេចក្តី​ប្រុងប្រៀប​តិច​ ​កាលបើ​បានសម្រេច​ ​តែង​មានផល​ច្រើន​ ​ដូច្នោះឯង​។​
 [​១៣១​]​ ​សុភ​មាណព​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌៥យ៉ាង​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​បញ្ញត្ត​ ​ធម៌៥យ៉ាង​ ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​បើ​អ្នក​មិន​ទើសទាល់​ទេ​ ​ចូរ​អ្នកពោល​ ​ធម៌​ ​ទាំង៥នោះ​ ​ក្នុង​បរិស័ទ​នេះ​ ​មក​មើល​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​ក្តី​ ​អ្នកប្រាជ្ញ​ប្រហែល​នឹង​ព្រះអង្គ​ក្តី​ ​គង់​ក្នុង​ទីណា​ ​ទីនោះ​ឈ្មោះថា​ ​មិន​ទើសទាល់​ ​(​ដល់​ខ្ញុំ​ព្រះអង្គ​)​។​ ​ម្នាល​មាណព​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ពោល​ចុះ​។​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636872319910701883
ទៅកាន់ទំព័រ៖