ព្រះត្រៃបិដក ភាគ ២៥
[១៣៣] ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះមានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះមានព្រាហ្មណ៍ណាមួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរនៃអាចារ្យជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលមាណព ចុះពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀង ធ្លាប់ប្រព្រឹត្ត ធ្លាប់ផ្សំមកនោះ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលពួកឥសីបង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ ១ ឈ្មោះ វាមកៈ ១
ID: 636872320299874142
ទៅកាន់ទំព័រ៖