ព្រះត្រៃបិដក ភាគ ២៥

 ​[​១៣៥​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សុភ​មាណព​ ​ជា​បុត្រ​របស់​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ដែល​ត្រូវ​ព្រះមានព្រះភាគ​ ​ត្រាស់​ឧបមា​ថា​ ​ដូចជា​មនុស្ស​ខ្វាក់​ទាំង​ជួរ​ ​ក៏​ខឹង​ ​អាក់អន់​ចិត្ត​ ​ជេរ​ព្រះមានព្រះភាគ​ ​ប្រទេច​ព្រះមានព្រះភាគ​ ​និយាយ​នឹង​ព្រះមានព្រះភាគ​ថា​ ​ព្រះសមណគោតម​ ​ធ្វើ​អាត្មាអញ​ឲ្យ​មាន​សេចក្តី​អាក្រក់​ ​ដូច្នេះហើយ​ ​ក៏​និយាយ​នឹង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ឈ្មោះ​បោក្ខរ​សា​តិ​ ​ជា​ឱ​បម​ញ្ញ​គោត្រ​ ​ជាធំ​ក្នុង​សុភគ​វន​ជនបទ​ ​(​ក្នុង​ស្រុក​ឧក​ដ្ឋា​)​ ​បាន​ពោល​យ៉ាងនេះ​ថា​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​ប្តេជ្ញា​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ដែល​ជា​គុណវិសេស​ ​គួរ​ឃើញ​ដោយ​ញាណ​ ​ដ៏​ប្រសើរ​ ​យ៉ាងនេះ​ឯង​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​នាំឲ្យ​តែ​គេ​សើច​លេង​ ​នាំឲ្យ​តែ​អាក្រក់​ឈ្មោះ​ ​ជា​របស់​នាំឲ្យ​ឥតប្រយោជន៍​ ​សោះសូន្យ​ទទេ​ ​ព្រោះថា​ ​ធម្មតា​ ​មនុស្ស​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​ឬ​នឹង​ធ្វើឲ្យ​ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ដែល​ជា​គុណវិសេស​ ​គួរ​ឃើញ​ ​ដោយ​ញាណ​ដ៏​ប្រសើរ​ ​ដូចម្តេច​បាន​ ​ការណ៍​ដូច្នេះ​នេះ​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636872320813033493
ទៅកាន់ទំព័រ៖