ព្រះត្រៃបិដក ភាគ ២៥

​រូប​លឿង​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​លឿង​ ​ក៏​មាន​ ​រូប​ក្រហម​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ក្រហម​ក៏​មាន​ ​រូប​ហង្សបាទ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ហង្សបាទ​ក៏​មាន​ ​ទី​ដែល​ស្មើ​ ​និង​មិន​ស្មើ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​ទី​ដែល​ស្មើ​ ​និង​មិន​ស្មើ​ក៏​មាន​ ​រូប​ផ្កាយ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​រូប​ផ្កាយ​ ​ក៏​មាន​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ក៏​មាន​ ​បុគ្គល​ដែល​ជា​អ្នក​ឃើញ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ក៏​មាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុរស​នោះ​ ​កាល​ពោល​ដោយ​ត្រឹមត្រូវ​ ​មិន​គប្បី​ពោល​ថា​ ​ខ្ញុំ​មិន​ស្គាល់​របស់​នោះ​ ​ខ្ញុំ​មិនឃើញ​ ​នូវ​របស់​នោះ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​របស់​នោះ​ ​មិន​មាន​ឡើយ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​មាណព​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ឱ​បម្មញ្ញ​គោត្រ​ ​ជាធំ​ក្នុង​សុភគ​វន​ជនបទ​ ​(​ក្នុង​ស្រុក​ឧក​ដ្ឋា​)​ ​ជា​បុគ្គល​ខ្វាក់​ ​មិន​មាន​ចក្ខុ​ ​យ៉ាងនោះ​ឯង​ ​គាត់​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​ឬ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ដែល​ជា​គុណវិសេស​ ​គួរ​ឃើញ​ដោយ​ញាណ​ ​ដ៏​ប្រសើរ​បាន​ ​ការណ៍​ដូច្នេះ​នេះ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636872321354254449
ទៅកាន់ទំព័រ៖