ព្រះត្រៃបិដក ភាគ ២៥
ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ សទ្ធារម្មណ៍ ដែលគប្បីដឹងដោយសោតបសាទ១។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយឃានបសាទ...១ រសារម្មណ៍ ដែលគប្បីដឹងដោយជីវហាបសាទ...១ ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ ម្នាលមាណព កាមគុណមាន ៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ចំពាក់ចិត្ត ងប់ចិត្ត លង់គំនិត ដោយកាមគុណ ទាំង៥ប្រការនេះឯង ជាអ្នកមិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរលាស់ចេញ (ចាកភព) តែងបរិភោគ (នូវកាមគុណនោះ) គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណដ៏ប្រសើរ ការណ៍ ដូច្នេះនេះ មិនមានឡើយ។
ID: 636872322307728985
ទៅកាន់ទំព័រ៖