ព្រះត្រៃបិដក ភាគ ២៥
[១៤១] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់ហេតុនោះ ដូចម្តេច បុគ្គលបង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី បង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះមិនអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី ភ្លើងណាហ្ន៎ ដែលមានអណ្តាត មានពណ៌ មានពន្លឺ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បើហេតុនោះ មានទំនងដើម្បីនឹងឲ្យភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ឆេះឡើងបាន ភ្លើងនោះ ទើបមានអណ្តាត មានពណ៌ មានពន្លឺ។ ម្នាលមាណព ឥតមានហេតុ ឥតមានបច្ច័យណា ឲ្យបុគ្គលបង្កាត់ភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ជាកំញម ឲ្យឆេះឡើងបានឡើយ វៀរលែងតែបុគ្គលមានឫទ្ធិ ម្នាលមាណព ភ្លើងអាស្រ័យស្មៅ និងឧសជាកំញម ទើបឆេះឡើងបាន ដូចម្តេចមិញ
ID: 636872322503930207
ទៅកាន់ទំព័រ៖