ព្រះត្រៃបិដក ភាគ ២៥

​ព្រាហ្មណ៍​ម្នាក់​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​ ​នឹង​បាន​អាសនៈ​ ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​(​តែម្នាក់ឯង​)​ ​កុំ​ឲ្យ​ពួក​ព្រាហ្មណ៍​ដទៃ​ ​បាន​អាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ម្នាល​មាណព​ ​បើ​ព្រាហ្មណ៍​ដទៃ​ ​បាន​អាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​ឯ​ព្រាហ្មណ៍​នោះ​ ​ត្រឡប់ជា​មិនបាន​អាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ ​បាន​អាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​ឯ​ព្រាហ្មណ៍​នោះ​ ​ក៏​ខឹងក្រោធ​ ​អាក់អន់​ចិត្ត​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​មិនបាន​អាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើ​ ​ដុំ​បាយ​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​ដូច្នេះ​ ​ម្នាល​មាណព​ ​តើ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​ ​នូវ​វិបាក​របស់​មហា​យ័ញ្ញ​នេះ​ ​ដូចម្តេច​ខ្លះ​។​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ក្នុង​សេចក្តី​នេះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ឲ្យ​ទាន​យ៉ាងនេះ​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636872323108224771
ទៅកាន់ទំព័រ៖