ព្រះត្រៃបិដក ភាគ ២៥

​ដោយ​គិតថា​ ​នឹង​ឲ្យ​ព្រាហ្មណ៍​នេះ​ក្រោធ​ ​អាក់អន់​ចិត្ត​ ​ទៅ​រក​បុគ្គល​ដទៃ​ ​ក៏ទេ​ ​តែថា​ ​ក្នុង​សេចក្តី​នេះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ឲ្យ​ទាន​ ​គ្រាន់តែ​ជា​របស់​សង្គ្រោះ​ប៉ុណ្ណោះ​។​ ​ម្នាល​មាណព​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ ​បុញ្ញកិរិយា​វត្ថុ​ ​ទី៦នេះ​ ​ជា​ការសង្គ្រោះ​ ​របស់​ពួក​ព្រាហ្មណ៍​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​បើ​ហេតុ​យ៉ាងនេះ​មាន​ ​បុញ្ញកិរិយា​វត្ថុ​ ​ទី៦នេះ​ ​ក៏​ទៅជា​ការសង្គ្រោះ​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​។​
 [​១៤៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​បញ្ញត្ត​ធម៌​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​អ្នក​ពិចារណា​ ​នូវ​ធម៌​ទាំង៥ប្រការ​នុ៎ះ​ ​តើមាន​ច្រើន​ ​ក្នុង​បរិស័ទ​ណា​។​ ​សុភ​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ ​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​បញ្ញត្ត​ធម៌​ ​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​ខ្ញុំ​ព្រះអង្គ​ ​ពិចារណា​ឃើញ​ធម៌​ ​ទាំង៥ប្រការ​នេះ​ ​មាន​ច្រើន​ ​ក្នុង​ពួក​បព្វជិត​ ​មាន​តិច​ក្នុង​ពួក​គ្រហស្ថ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​គ្រហស្ថ​មាន​សេចក្តី​ត្រូវការ​ច្រើន​ ​មាន​កិច្ច​ច្រើន​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636872323292515312
ទៅកាន់ទំព័រ៖