ព្រះត្រៃបិដក ភាគ ២៥

 ​[​១១​]​ ​គ្រានោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​ ​ឯ​បរិស័ទ​នោះ​ ​បានឃើញ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ថយចេញ​ ​បើកឱកាសឲ្យ​ ​ដូចជា​បុគ្គល​ ​បើកឱកាស​ដល់​បុគ្គល​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ ​មានយស​។​ ​លំដាប់នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ពោល​នឹង​បរិស័ទ​នោះ​ ​ដូច្នេះ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ណ្ហើយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​អង្គុយ​លើ​អាសនៈ​ ​ជា​របស់​ខ្លួន​ចុះ​ ​ខ្ញុំ​នឹង​អង្គុយ​ក្នុង​ទី​ជិត​ព្រះសមណគោតម​ ​ក្នុង​ទីនេះ​។​ ​ទើប​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពិនិត្យមើល​ ​នូវ​មហាបុរិសលក្ខណៈ​ទាំង៣២ក្នុង​ព្រះ​កាយ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ក៏បាន​ឃើញ​ ​នូវ​មហាបុរិសលក្ខណៈ​ទាំង៣២​ ​ក្នុង​ព្រះ​កាយ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ច្រើន​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​ក៏​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចូលចិត្ត​ ​មិន​ជ្រះស្រឡះ​ ​ក្នុង​មហាបុរិសលក្ខណៈ​ ​ទាំង២ប្រការ​នោះ​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636872259111944393
ទៅកាន់ទំព័រ៖