ព្រះត្រៃបិដក ភាគ ២៥

 ​[​១៤៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​មាណព​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​បញ្ញត្ត​ធម៌​ ​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​តថាគត​ ​ពោល​នូវ​ធម៌​ទាំង៥ប្រការ​នុ៎ះ​ ​ថា​ជា​បរិក្ខារ​របស់​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​ការអប់រំ​ចិត្ត​នោះ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​ធម៌​វិន័យ​នេះ​ ​ជា​អ្នក​និយាយពិត​ ​ភិក្ខុ​នោះ​គិតថា​ ​អាត្មាអញ​ ​និយាយពិត​ ​ដូច្នេះហើយ​ ​តែង​បាន​នូវ​ការ​ដឹង​ក្នុង​អត្ថ​ ​បាន​នូវ​ការ​ដឹង​ក្នុង​ធម៌​ ​បាន​នូវ​បាមោជ្ជៈ​ ​ដែល​អាស្រ័យ​នឹង​ធម៌​ ​បាមោជ្ជៈ​ណា​ ​អាស្រ័យ​នឹង​កុសលធម៌​ ​តថាគត​ ​ពោល​នូវ​បាមោជ្ជៈ​នុ៎ះ​ ​ថា​ជា​បរិក្ខារ​របស់​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​ការអប់រំ​ចិត្ត​នោះ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​.​.​.​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​.​.​.​ ​ច្រើន​ដោយ​ការ​ស្វាធ្យាយន៍​.​.​.​ ​ច្រើន​ដោយ​ការ​បរិច្ចាគទាន​ ​ភិក្ខុ​នោះ​គិតថា​ ​អាត្មាអញ​ ​ជា​អ្នក​ច្រើន​ដោយ​ការ​បរិច្ចាគទាន​ ​ដូច្នេះហើយ​ ​ទើបបាន​នូវ​ការ​ដឹង​ក្នុង​អត្ថ​ ​បាន​នូវ​ការ​ដឹង​ក្នុង​ធម៌​ ​បាន​នូវ​បាមោជ្ជៈ​ ​ដែល​អាស្រ័យ​នឹង​ធម៌​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636872323655126052
ទៅកាន់ទំព័រ៖