ព្រះត្រៃបិដក ភាគ ២៥

​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ទាំង​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​មាណព​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ចំរើន​ហើយ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​កម្ម​ណា​ ​ជា​កម្ម​ដែល​ភិក្ខុ​នោះ​ធ្វើ​ហើយ​ ​ល្មម​ប្រមាណ​ ​កម្ម​នោះ​ ​នឹង​មិនឈប់​នៅក្នុង​ទីនោះ​ ​កម្ម​នោះ​ ​មិន​ឋិតនៅ​ក្នុង​ទីនោះ​ ​ម្នាល​មាណព​ ​បុរស​មាន​កំឡាំង​ ​ជា​អ្នក​ផ្លុំស័ង្ខ​ ​នឹង​ញុំាង​ទិស​ទាំង៤​ ​ឲ្យ​ឮ​ខ្ទរខ្ទារ​ ​ទៅ​បាន​មិន​លំបាក​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​កាលបើ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ចំរើន​ហើយ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​កម្ម​ណា​ ​ជា​កម្ម​ដែល​ភិក្ខុ​នោះ​ធ្វើ​ហើយ​ ​ល្មម​ប្រមាណ​ ​កម្ម​នោះ​ ​នឹង​មិនឈប់​នៅក្នុង​ទីនោះ​ ​កម្ម​នោះ​ ​មិន​ឋិតនៅ​ក្នុង​ទីនោះ​ ​ដូច្នោះឯង​ ​ម្នាល​មាណព​ ​នេះឯង​ឈ្មោះថា​ ​ផ្លូវ​ប្រព្រឹត្តទៅ​ ​មួយអន្លើ​ ​ដោយ​ពួក​ព្រហ្ម​។​ ​ម្នាល​មាណព​ ​មួយទៀត​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636872324369116890
ទៅកាន់ទំព័រ៖