ព្រះត្រៃបិដក ភាគ ២៥
មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយប្រការដូច្នេះ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ម្នាលមាណព បុរសដែលមានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារទៅបាន ដោយមិនលំបាក ដូចម្តេចមិញ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះ ធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ
ID: 636872324531636185
ទៅកាន់ទំព័រ៖