ព្រះត្រៃបិដក ភាគ ២៥
កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ដូច្នោះឯង ម្នាលមាណព នេះឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅមួយអន្លើដោយពួកព្រហ្ម។
[១៤៨] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ ដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ រមែងមើលឃើញរូបទាំងឡាយបាន ដូច្នោះ ខ្ញុំព្រះអង្គនេះ សូមដល់ព្រះគោតម ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការដែលគប្បីធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព អ្នកចូរសំគាល់កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ សុភមាណព
ID: 636872324735067821
ទៅកាន់ទំព័រ៖