ព្រះត្រៃបិដក ភាគ ២៥

​ជា​បុត្ត​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ក៏​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​អំពី​ទី​អង្គុយ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​១៤៩​]​ ​សម័យ​នោះ​ឯង​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ចេញ​អំពី​ក្រុង​សាវត្ថី​ ​ដោយ​រថ​ ​ដែល​ទឹម​ដោយ​មេ​សេះស​សុទ្ធ​ ​ទាំង​ថ្ងៃត្រង់​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​បានឃើញ​សុភ​មាណព​ ​ជា​បុត្ត​តោ​ទេយ្យ​ព្រាហ្មណ៍​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ទើប​និយាយ​នឹង​សុភ​មាណព​ ​ជា​បុត្ត​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ចុះ​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​ទើប​មក​អំពី​ណា​ ​ទាំង​ថ្ងៃត្រង់​។​ ​សុភ​មាណព​ ​ឆ្លើយ​ថា​ ​នែ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ទើបនឹង​មក​អំពីសំណាក់​ព្រះសមណគោតម​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ពោល​ថា​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​ជា​បណ្ឌិត​ ​ដឹង​នូវ​ប្រាជ្ញា​ ​និង​សេចក្តី​ឈ្លាសវៃ​ ​របស់​ព្រះសមណគោតម​ឬទេ​ ​នែអ្នក​ដ៏​ចំរើន​ ​ខ្ញុំ​ ​ឬន​រណា​ ​នរណា​ ​ក៏​គង់​ដឹង​នូវ​ប្រាជ្ញា​ ​និង​សេចក្តី​ឈ្លាសវៃ​ ​របស់​ព្រះសមណគោតម​ដែរ​ ​បុគ្គល​ណា​ ​ដឹង​នូវ​ប្រាជ្ញា​ ​និង​សេចក្តី​ឈ្លាសវៃ​ ​របស់​ព្រះសមណគោតម​បាន​ ​បុគ្គល​នោះ​ ​ស្មើនឹង​អ្នក​ដោយពិត​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ពោល​ទៀត​ថា​ ​ឮថា​ ​ភារ​ទ្វា​ជៈ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636872324933679181
ទៅកាន់ទំព័រ៖