ព្រះត្រៃបិដក ភាគ ២៥

​តែង​សរសើរ​ព្រះសមណគោតម​ ​ដោយ​វាចា​ជា​គ្រឿង​សរសើរ​ ​យ៉ាង​ក្រៃពេក​។​ ​សុភ​មាណព​ ​ពោល​ថា​ ​ឱ​លោក​ដ៏​ចំរើន​ ​ខ្លួនខ្ញុំ​ ​ឬន​រណា​ ​នរណា​ ​ក៏​គង់​សរសើរ​ព្រះសមណគោតម​ដែរ​ ​ព្រោះ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​បុគ្គល​ប្រសើរ​ក្រៃលែង​ ​គឺ​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​នែ​លោក​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​នូវ​ធម៌​ ​ទាំង៥ប្រការ​ណា​ ​ក្នុង​ការ​ធ្វើបុណ្យ​ ​ក្នុង​ការ​បំពេញ​កុសល​ ​ឯ​ព្រះសមណគោតម​ ​ក៏​សំដែង​នូវ​ធម៌​ ​ទាំង៥ប្រការ​នុ៎ះ​ ​ថា​ជា​បរិក្ខារ​របស់​ចិត្ត​ ​ដែល​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​អប់រំ​ចិត្ត​នោះ​ ​ប៉ុណ្ណោះ​។​
 [​១៥០​]​ ​កាល​សុភ​មាណព​ពោល​យ៉ាងនេះ​ហើយ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក៏​ចុះ​អំពី​រថ​ទឹម​ដោយ​មេ​សេះស​សុទ្ធ​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ទៅត្រង់​ទី​ ​ដែល​ព្រះមានព្រះភាគ​គង់​ ​បន្លឺ​ឧទាន​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​ហៅ​ពេញជា​មានលាភ​ ​ភាពជា​មនុស្ស​ ​ព្រះបាទ​បសេនទិកោសល​ ​បាន​ដោយ​ប្រពៃ​ហើយ​ ​ព្រោះ​ទ្រង់​បាន​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​គង់​ក្នុង​ដែន​របស់​ព្រះអង្គ​។​

​ចប់​ ​សុភ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636872325153431750
ទៅកាន់ទំព័រ៖