ព្រះត្រៃបិដក ភាគ ២៥

ព្រះ​ជិវ្ហា​ដ៏​ល្មម១​(​១​)​ ​។​ ​លំដាប់នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ពោល​សរសើរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ទាំងឡាយ​ថា​
​មហាបុរិសលក្ខណៈ​ទាំងឡាយ​ណា​ ​ដែល​ខ្ញុំ​បាន​ចេះដឹង​មក​ ​ថា​មាន៣២ប្រការ​ ​បពិត្រ​ព្រះ​គោតម​ ​បណ្តា​មហាបុរិសលក្ខណៈ​ទាំងនោះ​ ​ខ្ញុំ​មិនឃើញ​នូវ​លក្ខណៈ២ប្រការ​ ​ក្នុង​ព្រះ​កាយ​នៃ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​ខ្ពង់ខ្ពស់​ជាង​ជន​ ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម​ ​ដ៏​ប្រាកដ​ស្មើ​ ​ដោយ​ភេទស្ត្រី​ ​របស់​ព្រះអង្គ​មាន​ដែរ​ឬ​ ​ព្រះ​ជិវ្ហា​មិន​ខ្លី​របស់​ព្រះអង្គ​មាន​ឬទេ​ ​យើងខ្ញុំ​បានដឹង​មក​យ៉ាងណា​ ​ព្រះអង្គ​ជា​បុគ្គល​មាន​ព្រះ​ជិវ្ហា​ដ៏​ល្មម​ ​(​យ៉ាងនោះ​)​ ​ដែរ​ឬ​ ​សូម​ព្រះអង្គ​លៀន​ ​នូវ​ព្រះ​ជិវ្ហា​នុ៎ះ​ ​បន្តិចមក​មើល​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​ស្វែងរក​នូវ​ ​គុណ​ដ៏​ប្រសើរ​ ​សូម​ព្រះអង្គ​បន្ទោបង់​ ​នូវ​សេចក្តី​សង្ស័យ​ដល់​

​(​១​)​ ​គឺ​អណ្តាត​ដែល​ទន់​វែង​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636872259413321631
ទៅកាន់ទំព័រ៖