ព្រះត្រៃបិដក ភាគ ២៥

 ​[​១៥៣​]​ ​គ្រានោះ​ឯង​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ដោយលំដាប់​ ​ក៏បាន​ដល់​បច្ច​លក​ប្ប​គ្រាម​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​ ​(​ព្រៃស្វាយ​)​ ​របស់​ពួក​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ជិត​បច្ច​លក​ប្ប​គ្រាម​នោះ​។​ ​នាង​ធន​ញ្ជា​នី​ព្រាហ្មណី​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ស្តេច​ដល់​បច្ច​លក​ប្ប​គ្រាម​ ​ឥឡូវ​គង់នៅ​ក្នុង​អម្ពវ័ន​ ​របស់​ពួក​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ជិត​ស្រុក​បច្ច​លក​ប្ប​គ្រាម​។​ ​ទើប​នាង​ធន​ញ្ជា​នី​ព្រាហ្មណី​ ​ចូល​ទៅ​រក​សគារវ​មាណព​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​សគារវ​មាណព​ ​ដូច្នេះ​ថា​ ​នែអ្នក​មានមុខ​ស្រស់បស់​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ស្តេច​មកដល់​បច្ច​លក​ប្ប​គ្រាម​ហើយ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​ ​របស់​ពួក​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ជិត​បច្ច​លក​ប្ប​គ្រាម​ ​នែអ្នក​មានមុខ​ស្រស់បស់​ ​ចូរ​អ្នក​សំគាល់​នូវ​កាលគួរ​ ​នឹង​ទៅ​ឥឡូវនេះ​ចុះ​។​ ​សគារវ​មាណព​ ​ទទួលពាក្យ​ ​នៃ​នាង​ធន​ញ្ជា​នី​ព្រាហ្មណី​ថា​ ​អើ​ ​នាង​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636872325825780206
ទៅកាន់ទំព័រ៖