ព្រះត្រៃបិដក ភាគ ២៥

​ហើយក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សគារវ​មាណព​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ ​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​តែង​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​តែង​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​តើ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​សមណៈ​បែប​ណា​។​
 [​១៥៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នឹង​ពោល​អំពី​ដំណើរ​ខុសគ្នា​ ​នៃ​បុគ្គល​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ហើយ​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636872326054333278
ទៅកាន់ទំព័រ៖