ព្រះត្រៃបិដក ភាគ ២៥

​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​វិញ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សម័យ​ខាងក្រោយ​មក​ ​កាល​តថាគត​នៅក្មេង​កំឡោះ​ ​មាន​សក់ខ្មៅ​ស្រិល​ ​ប្រកបដោយ​វ័យ​ល្អ​ ​គឺ​បឋមវ័យ​ ​ទុកជា​មាតាបិតា​មិន​ប្រាថ្នា​ ​(​នឹង​ឲ្យ​បួស​)​ ​មានមុខ​ប្រឡាក់​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ក៏​នៅតែ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​តថាគត​នោះ​ ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ស្វែងរក​នូវ​កឹ​កុសល​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​ស្វែងរក​នូវ​សន្តិវរបទ​ ​គឺ​ព្រះនិព្វាន​ ​រក​គុណជាត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ក៏​ចូល​ទៅ​រក​អាឡារតាបស​ ​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​នឹង​អាឡារតាបស​ ​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​កា​លា​មៈ​ ​មាន​អាយុ​ ​យើង​ប្រាថ្នា​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​ដែរ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ពោល​យ៉ាងនេះ​ហើយ​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​ក៏​ពោលតប​មក​តថាគត​វិញ​ ​យ៉ាងនេះ​ថា​ ​ចូរ​អ្នកមាន​អាយុ​នៅ​ចុះ​ ​នេះ​ធម៌​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​ដែល​វិញ្ញូ​បុរស​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636872326646737162
ទៅកាន់ទំព័រ៖