ព្រះត្រៃបិដក ភាគ ២៥

​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​ ​នូវ​លទ្ធិ​អាចារ្យ​ជា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​បាន​ ​ដោយ​កាល​មិនយូរ​ប៉ុន្មាន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​ ​ក៏​រៀន​ធម៌​នោះ​ ​ចប់​ភ្លាម​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ពោល​នូវ​ញាណ​វាទ​ផង​ ​ថេរវាទ​ផង​ ​ដោយ​គ្រាន់តែ​បង្ហើប​បបូរមាត់​ ​ដោយ​គ្រាន់តែ​ហាមាត់​និយាយ​ប៉ុណ្ណោះ​ ​ទាំង​តថាគត​ ​ទាំង​អ្នកដទៃ​ ​ក៏អាច​ប្តេជ្ញា​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​បាន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​មិន​ហ៊ាន​ប្រកាស​ថា​ ​ខ្ញុំ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដូច្នេះ​ឡើយ​ ​តាមពិត​ ​អាឡារតាបស​កាលាម​គោត្រ​ ​គ្រាន់តែ​យល់ឃើញ​ ​នូវ​ធម៌​នេះ​ប៉ុណ្ណោះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ក្នុង​កាលជាខាងក្រោយមក​ ​តថាគត​ ​ចូល​ទៅ​រក​អាឡារតាបស​ ​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​នឹង​អាឡារ​តាប​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​កា​លា​មៈ​ ​មាន​អាយុ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​ដោយ​ចំណែក​មាន​ប៉ុន្មាន​ខ្លះ​ឬទេ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ពោល​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636872326829617622
ទៅកាន់ទំព័រ៖