ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​កា​លា​មៈ​ ​មាន​អាយុ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ដោយ​ចំណែក​ ​មាន​ប្រមាណ​តែ​ប៉ុណ្ណេះ​ទេ​ឬ​។​ ​អាឡារតាបស​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​ដោយ​ចំណែក​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ដោយ​ចំណែក​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ហើយ​សម្រាន្ត​នៅ​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ ​ម្នាល​អាវុសោ​ ​អត្តភាព​ជា​មនុស្ស​ ​យើង​ពេញជា​បាន​ដោយ​ល្អ​ហើយ​ ​ដ្បិត​យើង​បានឃើញ​នូវ​សព្រហ្មចារី​ ​ប្រាកដ​ដូចជា​អ្នកមាន​អាយុ​ ​ព្រោះថា​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​ណា​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​សម្រាន្ត​នៅ​ដែរ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​ណា​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​សម្រាន្ត​នៅ​ ​ខ្ញុំ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ដែរ​ ​ខ្ញុំ​ដឹង​នូវ​ធម៌​ណា​ ​អ្នក​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636872327212969549
ទៅកាន់ទំព័រ៖