ព្រះត្រៃបិដក ភាគ ២៥

​អ្នកដឹង​នូវ​ធម៌​ណា​ ​ខ្ញុំ​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​ខ្ញុំ​ប្រាកដ​យ៉ាងណា​ ​អ្នក​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​អ្នក​ប្រាកដ​យ៉ាងណា​ ​ខ្ញុំ​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​អ្នក​ចូរ​មក​ ​យើង​ទាំងពីរ​នាក់​ ​នឹង​នៅ​គ្រប់គ្រង​គណៈ​នេះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ឯ​អាឡារតាបស​កាលាម​គោត្រ​ ​ជា​អាចារ្យ​របស់​តថាគត​ ​តាំង​តថាគត​ ​ដែល​ជា​កូនសិស្ស​ ​ឲ្យ​ត្រឹម​ស្មើនឹង​ខ្លួន​ ​ទាំង​បូជា​តថាគត​ ​ដោយ​គ្រឿងបូជា​ដ៏​លើសលុប​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធម៌​នេះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​ ​ប្រព្រឹត្តទៅ​ ​បាន​ត្រឹមតែ​កើត​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នភ​ពប៉ុ​ណ្ណោះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មិនទាន់​ល្មមចិត្ត​នឹង​ធម៌​នោះ​ទេ​ ​នឿយណាយ​ចាក​ធម៌​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​១៥៦​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ក៏​ស្វែងរក​នូវ​កឹ​កុសល​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​ស្វែងរក​នូវ​សន្តិវរបទ​ ​គឺ​ព្រះនិព្វាន​ ​រក​គុណជាត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​បាន​ចូល​ទៅ​រក​ឧទ្ទ​ក​តាបស​ ​រាម​បុត្រ​ ​លុះ​ចូល​ទៅ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636872327419041335
ទៅកាន់ទំព័រ៖