ព្រះត្រៃបិដក ភាគ ២៥

​យើងខ្ញុំ​ ​បើ​ព្រះអង្គ​បើកឱកាសឲ្យ​ហើយ​ ​យើងខ្ញុំ​សូម​សួរ​ ​នូវ​ប្រស្នា​ណា​នីមួយ​ ​ដែល​យើងខ្ញុំ​ត្រូវការ​ ​ដើម្បី​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្តី​សុខ​ ​ក្នុង​លោកខាងមុខ​ផង​។​

 [​១២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះតម្រិះ​ ​ដូច្នេះ​ថា​ ​ព្រហា្មយុ​ព្រាហ្មណ៍​នេះ​ ​បានឃើញ​ ​នូវ​មហាបុរិសលក្ខណៈ​ ​ទាំង៣២ប្រការ​ ​របស់​តថាគត​ដោយ​ច្រើន​ ​វៀរតែ​មហាបុរិសលក្ខណៈ២ប្រការ​ ​ក៏​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចូលចិត្ត​ ​មិន​ជ្រះស្រឡះ​ ​ក្នុង​មហាបុរិសលក្ខណៈ​ ​ទាំង២ប្រការ​នោះ​ ​គឺ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម១​ ​អណ្តាត​ដ៏​ល្មម១​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​តាក់តែង​ ​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​ឲ្យ​ព្រហា្មយុ​ព្រាហ្មណ៍​ ​បានឃើញ​ ​នូវ​អវយវៈ​ ​ដែល​ត្រូវ​លាក់​ក្នុង​សំពត់​ ​ឋិតនៅ​ក្នុង​ស្រោម​របស់​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លៀន​នូវ​ព្រះ​ជិវ្ហា​ ​ប៉ះពាល់​ដល់​រន្ធ​ព្រះកាណ៌​ទាំងពីរ​ផង​ ​ប៉ះពាល់​ដល់​រន្ធ​ព្រះនាសិក​ទាំងពីរ​ផង​ ​ហើយ​ទ្រង់​យក​ព្រះ​ជិវ្ហា​បាំង​នូវ​មណ្ឌល​ ​នៃ​ព្រះ​នលាដ​ ​(​ថ្ងាស​)​ ​ទាំងអស់​។​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636872259639174549
ទៅកាន់ទំព័រ៖