ព្រះត្រៃបិដក ភាគ ២៥

​ដល់ហើយ​ ​ក៏​ពោល​នឹង​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​រា​មៈ​មាន​អាយុ​ ​ខ្ញុំ​ប្រាថ្នា​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​ក៏​ពោលតប​នឹង​តថាគត​ ​យ៉ាងនេះ​វិញ​ថា​ ​ចូរ​អ្នកមាន​អាយុ​ ​នៅ​ចុះ​ ​នេះ​ធម៌​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​ដែល​វិញ្ញូ​បុរស​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​នូវ​លទ្ធិ​អាចារ្យ​ជា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​បាន​ ​ដោយ​កាល​មិនយូរ​ប៉ុន្មាន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​ឯង​ ​ក៏បាន​រៀន​នូវ​ធម៌​នោះ​ចប់​ភ្លាម​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ពោល​នូវ​ញាណ​វាទ​ផង​ ​ថេរវាទ​ផង​ ​ដោយ​គ្រាន់តែ​បង្ហើប​បបូរមាត់​ ​ដោយ​គ្រាន់តែ​ហាមាត់​និយាយ​ប៉ុណ្ណោះ​ ​ទាំង​តថាគត​ ​ទាំង​អ្នកដទៃ​ ​ក៏អាច​ប្តេជ្ញា​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​បាន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​រា​មៈ​មិន​ហ៊ាន​ប្រកាស​ថា​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​ ​ដូច្នេះ​ឡើយ​ ​តាមពិត​ ​រា​មៈ​ ​គ្រាន់តែ​យល់ឃើញ​ ​នូវ​ធម៌​នេះ​ប៉ុណ្ណោះ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636872327591401194
ទៅកាន់ទំព័រ៖