ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​ភារ​ទ្វា​ជៈ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នោះ​ភ្លាម​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ក្នុង​កាល​ខាងក្រោយ​មក​ទៀត​ ​តថាគត​ ​ចូល​ទៅ​រក​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​រា​មៈ​មាន​អាយុ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​ដោយ​ចំណែក​ខ្លះ​ឬទេ​។​ ​ឧទ្ទ​ក​តាបស​រាម​បុត្ត​ ​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​ដោយ​ចំណែក​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ដោយ​ចំណែក​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ម្នាល​អាវុសោ​ ​យើង​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​យើង​ពេញជា​បាន​ដោយ​ល្អ​ ​ត្រង់​ដែល​យើង​ ​បានឃើញ​នូវ​សព្រហ្មចារី​ ​ប្រាកដ​ដូចជា​អ្នកមាន​អាយុ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636872329607206491
ទៅកាន់ទំព័រ៖