ព្រះត្រៃបិដក ភាគ ២៥

​ព្រោះថា​ ​រា​មៈ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​ណា​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ ​អ្នក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ដែរ​ ​អ្នក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​ណា​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​រា​មៈ​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​អាច​សំដែង​បាន​ដែរ​ ​រា​មៈ​ ​ដឹង​ច្បាស់​នូវ​ធម៌​ណា​ ​អ្នក​ក៏​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ដែរ​ ​អ្នកដឹង​ច្បាស់​នូវ​ធម៌​ណា​ ​រា​មៈ​ ​ក៏​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ដែរ​ ​រា​មៈ​ ​ប្រាកដ​យ៉ាងណា​ ​អ្នក​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​អ្នក​ប្រាកដ​យ៉ាងណា​ ​រា​មៈ​ ​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​គ្រប់គ្រង​គណៈ​នេះ​ចុះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ឯ​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​ជាស​ព្រហ្មចារី​របស់​តថាគត​ ​តាំង​តថាគត​ ​ក្នុង​ទី​ជា​អាចារ្យ​ ​ទាំង​បូជា​តថាគត​ ​ដោយ​គ្រឿងបូជា​ ​ដ៏​លើសលុប​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធម៌​នេះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636872329783086551
ទៅកាន់ទំព័រ៖